ភ្ញៀវនៅលើបណ្តាញ
យើងមាន ភ្ញៀវ1នាក់ លើបណ្តាញ
ស្តាប់ដំណឹងថ្មីៗ
Home ទស្សនាខេត្តកំពង់ធំ

ការទសស្សនាខេត្តកំពង់ធំ

ស្ថិតិ
ផ្ទៃដី: 13,814 គម
ប្រជាជន: ៧០៨,៣៩៨ (២០០៧)
ដង់ស៊ីតេ : ៤១.២ នាក់/គម
ISO 3166-2: K

ប្រាសាទគុហនគរ

ប្រាសាទគុហនគរត្រូវបានរកឃើញនៅក្នុងភូមិត្រដក់ឃុំពង្រ សង្កាត់ បារាយ៍ ខេត្តកំពង់ធំ ដែលមានចំងាយ៩៦គីឡូម៉ែត្រពីទីក្រុងភ្នំពេញនិង ២៩គីឡូ ម៉ែត្រពីទីរួមខេត្តកំពង់ធំ។ហើយប្រាសាទនេះផងដែរ ក៍ត្រូវបានរកឃើញ នៅក្នុងបរិវេណនៃវត្តគុហនគរ។ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ ហើយមានចំងាយ២២គិឡូម៉ែត្រពីខាងជើងស្គុន និង២គិឡូម៉ែត្រទៀតពី ផ្លូវជាតិ។ ប្រាសាទមានផ្ទៃក្រលា២០០ម៉ែត្របួនជ្រុង ដែលស្ថិតនៅលើផ្ទៃដី រាបស្មើ ហើយត្រូវបានសាងសង់ឡើងដោយថ្មបាយក្រៀមនិងថ្មភក់ ដែល បែរមុខទៅករទិសខាងកើត។ ប្រាសាទនេះត្រូវបានឡោមព័ទដោយកំផែង ដែលមានទំហំពីកើតទៅលិច ៣៥ម៉ែត្រពីជើងទៅត្បូង ២៥ម៉ែត្រ។ ហើយកំ ផែងមានកំពស់១ម៉ែត្រ និងកំរ៉ាស់ ០.៨ម៉ែត្រ ហើយមានច្រកចូលពីរ នៅក្នុង កំផែងនោះ ច្រកចូលខាងលិចមានកំពស់ ៩ម៉ែត្រ ដែលមានបន្ទប់ចំនួន៣ ចំណែកឯច្រកចូលខាងកើត មានរាងតូចជាចតុកោណកែង ដែលត្រូវបាន សាងសង់នៅក្នុងសត្សវត្រទី១១ នៅក្នុងអំឡុងរជ្ជៈកាលព្រះបាទសូរ្យវរ្ម័ន ទី១ ប្រាសាទនេះសាងសង់ឡើងដោយថ្មបាយក្រៀម រួមជាមួយនិងការតុប តែងឡើងដោយថ្មភក់ ផងដែរ៕

ប្រាសាទសំបូរព្រៃគុក

ប្រាសាទសំបូរព្រៃគុកគឺជាប្រាសាទមួយដែលមានវ័យចំណាស់តាំពីបរមបូ រាណមកម្លេះ ហើយត្រូបានរកឃើញនៅក្នុងភូមិសំបូរ ឃុំសំបូរស្រុក សំបូរមានចំងាយ២៥គឺឡូម៉ែត្រពី ទិសខាងជើងឆៀងខាងកើតនៃទីរួម ខេត្តកំព់ងធំ។ហើយមានអាយុកាលវែងជាង ប្រាសាទអង្គវត្តធ្លាប់ជារាជធា នីមួយមានឈ្មោះថា៖សានាភូរៈដែលស្ថិតនៅក្នុងអំឡុងរជ្ជ: កាលព្រះបាទ ឥសានវរ្ម័នទីមួយ។ហើយក៍ជាទីសក្ការ:បូជាដើម្បីឧទ្ទិសដល់ បុព្វបុរសខ្មែរផងដែរ។ ហើយប្រាសាទត្រូវបានសាសង់ឡើងដោយថ្មបាយ ក្រៀងនិង ថ្មភក់និងមានការតុបតែងដោយចំលាក់យ៉ាងល្អប្រណិតផងដែរ។ សព្វថ្ងៃមានប្រាសាទប្រមាណជា ១៤០ប្រាសាទនៅក្នុងព្រៃនៅមិនទាន់រក ឃើញនៅឡើយ។សំណល់បាក់បែកគឺជាសំណង់ខ្លះនៃសំ ណង់ចាស់ៗ ប្រាសាទតូចៗប្រមាណជា១០០ប្រាសាទនៅ ពង្រាយពាសពេញព្រៃនៅ ឡើយបន្ទាយខ្លះទៀតគឺនៅរក្សាទុកការឆ្លាក់របស់ ពួកគេនៅឡើយហើយ ប្រាសាទខ្លះគ្រាន់តែជាសំណល់នៃប្រាសាទដែល បាក់បែកប៉ុណ្ណោះ។មានប្រាសាទចំនួន៥២ប្រាសាទ នៅមានលក្ខណ:ល្អនៅ ឡើយហើយនិងចំនួន៥២ផ្សេងទៀតដែលជាសំ ណង់ល្អៗឥឡូវនេះត្រូវបាន កប់នៅក្នុងដីគឺនៅសល់តែភ្នំតូចៗប៉ុណ្ណោះ។ ហើយមានប្រាសាទចំនួន៣ សំខាន់ទៀតដែលស្មុកស្មាញគឺប្រាសាទព្រះ សំបូរនៅក្រុមខាងជើងប្រាសាទព្រះតោយើងហៅថាប្រា សាទតោនៅក្រុមកណ្តាល ប្រាសាទព្រះយាយផន នៅក្រុមខាងត្បូង ល្អដូច សំណល់បាក់បែកដែលនៅសល់តិច។ ប្រាសាទសំបូព្រៃគុកមិនមានការប្រកួត ប្រជែងនិងភាពរុងរឿងនៃប្រាសាទអង្គវត្តឡើយ។ ពិតមែនហើយភាពស្ងប់ ស្ងាត់របស់ប្រាសាទដែលនៅក្នុងព្រៃគឺភាពដាច់ស្រ យាលពីគេដែលធ្វើអោយ មានភាពទាក់ទាញយ៉ាងខ្លាំងនិងមានភាពផ្លាស់ប្តូរ ធ្វើអោយប្រាសាទកាន់តែមានភាពល្បីល្បាញឡើង។ ក្រសួងវប្បធម៍វិចិត្រ សិល្បៈបានសហការជាមួយសាកលវិទ្យាល័យ វ៉ាស៊ីដានៃប្រទេសជប៉ុន។ ហើយនិងត្រូវបានគាំទ្រដោយការស្ថាប់នាសំរាប់មរតកវប្បធម៍ ហើយនិង មូលនិធិSumitomo។ប្រាសាទសំបូរព្រៃគុកបានចាប់ផ្តើមធ្វើគំរោង អភិរក្សប្រមូលផ្តុំឡើង វិញនូវសំណល់បាក់បែក។ប្រាសាទដែលនៅទីនេះ ភាគច្រើនគឺបែរមុខទៅទិសខាងកើតដូច្នេះបរិយា កាសពេលព្រឹកគឺមានសោ ភណ៍ភាពស្រស់បំព្រង សំរាប់អោយយើងថតរូបបានយ៉ាល្អ។វាត្រូវចំណាយ ពេលប្រហែលជាមួយម៉ោងដើម្បីធ្វើដំណើរនៅលើ ផ្លូវដែលមានភាពលំបាក ពីទីរួមខេត្តកំពង់ធំទៅកាន់ប្រាសាទបាក់បែក។មាន កន្លែងស្រស់ស្អាតដ៏តូចមួយ ដែលយើងពិបាកនិងទៅដល់ហើយ សំរាប់ជន បរទេសដែលចង់ចូលទស្សនាត្របង់ថ្លៃបន្តិចបន្ទួចដើម្បី ចូលទៅទីនោះ៕

 

 

ភ្នំសន្ទុក

ភ្នំសន្ទុក គឺជាដំបន់រមនីយដ្ឋានមួយ ដែលត្រូវបានរកឃើញនៅក្នុងភូមិ កកោះ ឃុំកកោះស្រុកសន្ទុក ហើយមានចំងាយ១៧គឺឡូម៉ែត្រនៃទិសខាង ជើងពីទីរួមខេត្តកំពង់ធំ។ ហើយវាក៍ជាភ្នំមួយដ៏សំខាន់នៅក្នុងប្រទេស កម្ពុជា។ មានភ្នំជាច្រើនទៀតស្ថិតនៅក្បែរនោះមានដូចជា៖ ភ្នំស្រះខ្មៅហៅ ភ្នំត្រពាំង ភ្នំផ្នឹមហៅភ្នំក្រពើ ភ្នំចម៉្បានិងភ្នំសន្ទុក។ នៅលើកំពូលនៃភ្នំសន្ទុក មានវត្តមួយឈ្មោះថា៖ វត្តគីរីចាំជុងភ្នំសន្ទុក។ ក្លោងទ្វាវត្តនៅឯភ្នំទីបីមាន ភាពស្រស់ស្អាតយ៉ាងខ្លាំង។ វត្តភ្មំសន្ទុកមានកាំជណ្តើរដ៏វែងដែលមាន ចំនួន៨០៩កាំ អមដោយបង្កាន់ដៃដែលមានចម្លាក់ក្បូក្បាច់រចនាពីរូបនាគ យ៉ាងស្រស់ស្អាត ដែលត្រូវបានក៍សាងនៅក្នុងឆ្នាំ១៩៩៦។ នៅតាម បណ្តោយនៃជណ្តើរមានដើមឈើ ហើយនិងថ្មធំៗជាច្រើនដែលគួរអោយ ចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅឯកាំទី២៣០មានច្រកចូលទៅកាន់រូងថ្ម ហើយ និងអណ្តូងមួយ។ នៅឯកាំទី៤៥៥នៅឯខាងឆ្វេងនៃជណ្តើរ មានកញ្ចុះហើយ និងរូបបដិមាករព្រះពុទ្ធមួយអង្គផងដែរ។ នៅឯកាំទី៦២០ មានផ្ទាំថ្មហើយ និងដើមឈើធំៗជាច្រើន ដែលជាម្លប់សំរាប់អ្នកដែលធ្វើដំណើរមានការ នឿយហត់ អស់កំលាំង ពួកគេអាចចូលជ្រកនៅទីនោះបាន។ នៅកាំ ទី៦៩៤ នៅឯខាងឆ្វេងនៃជណ្តើរ មានផ្ទាំថ្មដ៏ធំមួយដែលមានឈ្មោះថា ចន្ទ្រា។ នៅចន្លោះថ្មមានជ្រលងមួយ មានទំហ៊ំ៥សង់ទីម៉ែត្រ បណ្តោយប្រវែង៣ សង់ទីម៉ែត្រ និងជម្រៅ៦ម៉ែត្រ។ នៅពេលដែលមកដល់ទីធ្លាវត្ត អ្នកធ្វើដំណើរឡើងទាំអស់ អាចទស្សនា ទេសភាពីលើកំពូលបានគ្រប់ទីកន្លែង។ មានមធ្យោបាយងាយស្រួលមួយ ទៀត ដើម្បីទស្សនាទិដ្ឋភាពក្នុងវត្ត គឺយើងធ្វើដំណើរដោយយានយន្ត តាមផ្លូវមួយផ្សេងទៀត។ នៅឯភាគខាងជើងនៃវត្ត មានទីសក្ការៈបូជាមួយ វាធ្វើដំណាងអោយរូបី ដែលមានប្រក់ដំបូលក្បឿងពណ៍ក្រហម ហើយនិង កំរាលក្រាលដោយឥដ្ឋការូ។ ចំណែកឯនៅពីខាងក្រោយនៃប្រាសាទ មាន រូបព្រះពុទ្ធបដិមាករ៥អង្គ ដែលទម្រេតសញ្ចឹងនិងឋាននិពាន្ធ និងរូបបដដិ មាករតូចៗចំនួន៩៩ទៀត។ ចំណែកឯនៅពីខាងមុខនៃប្រាសាទ មានរូប បដិមាករដ៏ទៃៗជាច្រើនទៀតដូចជាៈ ព្រះបាទជាន់ទុក ស្នាមជើងព្រះពុទ្ធ រូបសុដនសិប្បនិមិតិ រូបឆត្រ័សិប្បនិមិតិជាច្រើនជាន់ដ៏ធំ ហើយនិងរូបប ដិមាករមួយទៀតគឺ ឥស្សីអាគីនេត ដែលត្រូវបានគោរពបូជាដោយប្រជា ជនកម្ពុជា។ នៅលើភ្នំស្រះខ្មៅមានប្រាសាទដែលធ្វើអំពីឥដ្ឋដ៏ចាស់ ហើយ និងរូងប្រជៀវមួយ។ ជារៀងរាល់ថ្ងៃចន្លោះពីម៉ោង៥ ដល់ម៉ោង៦ល្ងាច មាន ប្រជៀវរាប់ពាន់ក្បាលបានហោះកំសាន្តយ៉ាងសប្បាយនៅទីនោះផងដែរ៕

 

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃអង្គារ ទី17ខែសីហាឆ្នាំ2010ម៉ោង08:28 )

ចំនួនអ្នកទស្សនា
Featured Links:
free counters
ខេមប៉ុសិ៍ សូមស្វាគមន៍

ម៉ោងនៅកម្ពុជា

ខេត្តព្រះសីហនុ

អាកាសធាតុនៅកម្ពុជា
ផ្សាយពានិជ្ជកម្ម

ការជ្រើសរើសសិស្សថ្មីរបស់សាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ

វីគីភីឌៀខ្មែរ

ឆ្ពោះទៅកាន់ទំព័រថ្មី

ដុនបូស្កូខេត្តព្រះសីហនុ

ដុនបូស្កូខ្មែរ

ដុនបូស្កូអាស៊ី

អូឡាត្រាវ៉េល

កូឡូមបៀអ៊ិនហ្វរ

ការបោះឆ្នោត
ហេតុអ្វីអ្នកចូលមកទំព័រនេះ
 
ខ្ញុំគ្រាន់តែច្រៀងលេងទេ